ក្រុម Inter Milan កំពុងពិចារណារវាងអ្នកចាត់ការ Conte និង Jose Mourinho ដើម្បីមកដឹកនាំក្រុមនារដូវកាលក្រោយ ជំនួសតំណែងលោក Luciano Spalletti។
Luciano Spalletti កំពុងរងសម្ពាធខ្លាំង ក្រោយពីដឹកនាំក្រុម Inter ធ្លាក់ចេញពី Champions League មកលេងពាន Europa League ហើយ ថែមទាំងធ្លាក់ចេញថែមទៀត។ កត្តាដឹកនាំក្រុមធ្លាក់ចេញដល់ទៅ២ពានរង្វាន់នេះហើយ ទើបបានជាអ្នកគាំទ្រនិងថ្នាក់ដឹកនាំក្រុម Inter Milan មិនសប្បាយចិត្តជាមួយអ្នកចាត់ការបច្ចុប្បន្ននេះឡើយ។
ប្រភពនៅអ៊ីតាលីបង្ហើបថាបច្ចុប្បន្ន Inter កំពុងសិក្សាលើលទ្ធភាពក្នុងការនាំយកកំពូលអ្នកចាត់ការម្នាក់មកដឹកនាំក្រុម។ ក្នុងនោះមាន២នាក់ស្ថិតនៅបញ្ជីឈ្មោះលើគេ គឺលោក Conte ដែលសម្រាកការងារតាំងពីដើមរដូវកាលនេះ និងលោក Jose Mourinho ដែលត្រូវក្រុមបិសាចក្រហម Manchester United បណ្ដេញចេញ។ លោក Jose ជាអ្នកចាត់ការដែលអ្នកគាំទ្រ Inter ពេញចិត្តជាងគេ ព្រោះលោកបានដឹកនាំក្រុមនេះឈ្នះពានដល់ទៅ៣ក្នុងឆ្នាំ២០១០៕ប្រភព៖ Dailymail