អ្នក​គាំទ្រ ​Barcelona ​បោះ​ឆ្នោត​គ្រាប់​បាល់ Messi ​ទាត់​ចូល Getafe ​ជា​គ្រាប់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

ក្រុម​អ្នក​គាំទ្រ​របស់ FC Barcelona ​បាន​បោះ​ឆ្នោត​យក​គ្រាប់​បាល់​របស់ Lionel Messi ​ដែល​ទាត់​ចូល​ក្រុម Getafe ​គឺ​ជា​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។

ការ​បោះ​ឆ្នោត​នោះ​ធ្វើ​ឡើង​៣​ខែ​មក​ហើយ ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៥​សែន​សំឡេង​ឯ​ណោះ។ មាន​គ្រាប់​បាល់​៦៤​គ្រាប់​ដែល​សុទ្ធសឹង​តែ​ជា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អៗ ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​មាន​ការ​បោះ​ឆ្នោត។ ​ជា​លទ្ធផល ​គ្រាប់​របស់ Messi ​ទាត់​ចូល Getafe ​នោះ ​ត្រូវ​បាន​គេ​ជ្រើស​ច្រើន​ជាង​គេ រហូត​ដល់​៤៥​%។

គ្រាប់​បាល់​១​គ្រាប់​នោះ​ដែរ គឺ Messi ​អូស​តាំង​ពី​ពាក់​កណ្ដាល​ទីលាន ​ដោយ​ញាក់​ដាច់​កីឡាករ​៦ ៧​នាក់ ​មុន​ពេល​សម្រេច​ទី​បាន​សម្រេច​។ ​១​គ្រាប់​នេះ​ដែរ ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​ជាមួយ​គ្រាប់​បាល់​របស់ Maradona ​ដែល​ធ្វើ​បាន​ដូច​គ្នា​កាល​ពី​ឆ្នាំ​១៩៨៦ គ្រា​លេង​ពាន​រង្វាន់ World Cup ​ទល់​ក្រុម​អង់គ្លេស។ គិត​ត្រឹម​បច្ចុប្បន្ន​នេះ Messi ​រក​គ្រាប់​បាល់​បាន​៥៩១​គ្រាប់​ហើយ ​ឱ្យ​ក្រុម FC Barcelona ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT