ក្រុមពីលេខ១ដល់លេខ៦នៅអង់គ្លេស នឹងទទួលបានប្រាក់៧៥លានផោនបន្ថែមទៀត ពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍ពីឆ្នាំ២០១៩ដល់២០២២។
ក្របខណ្ឌ Premier League ទទួលបានការលក់សិទ្ធិផ្សព្វផ្សាយទូទាំងពិភពលោក ប្រមាណជា៤ពាន់លានផោនឯណោះក្នុងកុងត្រា៣ឆ្នាំ។ ហើយការលក់សិទ្ធិនេះដែរ នឹងធ្វើឱ្យក្រុមដែលស្ថិតនៅតំបន់ Top6 ទទួលបានប្រាក់បន្ថែមផងដែរ ដោយក្នុងនោះបូកសរុបទាំងអស់ទៅគឺបាន៧៥លានផោនក្នុងរយៈពេល៣ឆ្នាំដែរ។ ដូច្នេះមានន័យថាក្រុមដែលនៅលើគេទាំង៦ នឹងបន្ថែមបានប្រាក់ទៀត ទៅលើកុងត្រាចាស់ដែលបាន៤០,៧លានផោនក្នុង១រដូវកាល។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ក្រុមទាំង២០នៅលីគអង់គ្លេស ទទួលបានប្រាក់លក់សិទ្ធិផ្សាយការប្រកួតបាន៤០,៧លានផោនក្នុងរដូវកាល។ ហើយបើគិតទាំងពាណិជ្ជកម្មនានាបន្ថែមទៀត គឺក្រុមមួយនៅអង់គ្លេសរកបានមិនតិចជាង១០០លានផោនឡើយក្នុង១រដូវកាល៕ប្រភព៖ Dailymail