ខ្សែប្រយុទ្ធ Higuain បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនហើយ ក្រោយពីបានបង្ហាញខ្លួនឱ្យក្រុមនេះលេង World Cup ៣ដងមកហើយ។
កីឡាករវ័យ៣១ឆ្នាំដែលទើបចូលរួមក្រុម Chelsea ក្រោមការខ្ចីជើងពី Juventus រកបាន៣១គ្រាប់ក្នុងការបង្ហាញខ្លួន៧៥ប្រកួត។ ការប្រកួតចុងក្រោយរបស់គេ គឺជួយក្រុមអាហ្សង់ទីនឈ្នះក្រុមនីហ្សេរីយ៉ា ២-១ នាព្រឹត្តិការណ៍ World Cup 2018 ។ ហេតុផលដែលរូបគេសម្រេចចិត្តចូលនិវត្តន៍នេះគឺចង់ទុកពេលឱ្យកីឡាករជំនាន់ក្រោយបង្ហាញសមត្ថភាពម្ដង ហើយខ្លួនចង់មានពេលច្រើនសម្រាប់គ្រួសារ។
Higuain បានលេងពានរង្វាន់ World Cup ដល់ទៅ៣ដងមកហើយ តាំងពីឆ្នាំ២០១០ ២០១៤ និង២០១៨នេះ។ អ្វីដែលពិសេសសម្រាប់គេគឺបានជួយក្រុមឱ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រម្ដងដែរនៅឆ្នាំ ២០១៤កន្លងទៅ ប៉ុន្តែគួរឱ្យសោកស្ដាយគ្រានោះចាញ់អាល្លឺម៉ង់៕ប្រភព៖ Dailymail