Lucas Hernandez ទើបតែបញ្ចប់ការចុះហត្ថលេខាផ្លាស់ទៅលេងឲ្យក្លឹប Bayern Munich ក្រោយចាយពេល ៥ ឆ្នាំនៅក្លឹបចាស់ Atletico Madrid។ បុរសសញ្ជាតិបារាំងបានដើរតួជាខ្សែការពារដ៏រឹងមាំមួយរូប គួបផ្សំគុណភាពលេងនិងកត្តាអាយុផងនោះ ក៏រុញច្រានឲ្យរូបគេឈរឈ្មោះជាខ្សែការពារមានតម្លៃថ្លៃបំផុតលំដាប់ទីពីរ។
យ៉ាងណាមិញយើងសូមបង្ហាញកីឡាករលេងនៅតំបន់ការពារ ៧ រូបដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់៖
- David Luiz (៤៩,៥ លានអឺរ៉ូ) ផ្លាស់ពី Chelsea ទៅ PSG រដូវកាល ២០១៤/១៥
- John Stones (៥៦ លានអឺរ៉ូ) ផ្លាស់ពី Everton ទៅ Man City រដូវកាល ២០១៦/១៧
- Kyle Walker (៥៦,៥ លានអឺរ៉ូ) ផ្លាស់ពី Spurs ទៅ Man City រដូវកាល ២០១៧/១៨
- Benjamin Mendy (៥៧ លានអឺរ៉ូ) ផ្លាស់ពី Monaco ទៅ Man City រដូវកាល ២០១៧/១៨
- Laporte (៦៥ លានអឺរ៉ូ) ផ្លាស់ពី Athletic ទៅ Man City រដូវកាល ២០១៧/១៨
- Lucas Hernandez (៨០ លានអឺរ៉ូ) ផ្លាស់ពី Athetlcio ទៅ Bayern រដូវកាល ២០១៨/១៩
- Virgil van Dijk (៨៥ លានអឺរ៉ូ) ផ្លាស់ពី Southampton ទៅ Liverpool រដូវកាល ២០១៧/១៨
ប្រភព: Marca
អត្ថបទទាក់ទង
Zidane ថា Liverpool បុកខ្លាំងមែន តែ Real Madrid ដឹងវិធីឡើងវគ្គបន្ដ
Klopp ៖យើងពិបាកចិត្ត ព្រោះ Liverpool ស្រលាញ់ UCL ណាស់
យប់មិញ មុនប្រកួតមានអ្នកគាំទ្រ Liverpool កប់កញ្ចក់ឡាន Real Madrid ទៀត
(វីដេអូ) ក្រោយខកខាន ៥ ឆ្នាំ Man City ស្គាល់រសជាតិឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសារជាថ្មី