ការត្រលប់មកវិញរបស់លោក Zinedine Zidane នៅ Real Madrid បាននឹងកំពុងធ្វើឲ្យទីផ្សារដោះដូរមានភាពក្តៅគគុកខ្លាំងឡើង ជាពិសេសគឺទាក់ទិននឹងអនាគតរបស់ខ្សែបម្រើ Paul Pogba ដែលរុញឲ្យក្រុមសេះបង្កង់ធ្លាក់ភាគរយទាបក្នុងការប្រជែងយកកីឡាករក្រុមការពារជើងឯក World Cup ២០១៨ រូបនេះមកទឹកដី Turin។
យោងតាមសារព័ត៌មាន Tuttosport បានចុះផ្សាយថាសេះបង្កង់ហាក់បង្វែរការចាប់អារម្មណ៍ទៅលើកីឡាករ Ryan Gravenberch ជំនួសវិញ ដោយកីឡាករវ័យ ១៦ ឆ្នាំរូបនេះនៅជាប់កុងត្រាជាមួយក្លឹប Ajax ដល់ឆ្នាំ ២០២១។ ប៉ុន្តែតាមការឲ្យដឹងភ្នាក់ងាររបស់រូបគេគឺលោក Mino Railoa ត្រូវបានគេដឹងថាកំពុងជជែកយ៉ាងសម្ងាត់ជាមួយក្លឹបអ៊ីតាលីរួចទៅហើយ។
ខ្សែបម្រើកណ្តាលកម្ពស់ខ្ពស់រូបនេះ ក៏មិនមែនជាមុខព្រួញទីមួយនៃក្លឹប Ajax របស់ Juve ឡើយ ពោលគឺកន្លងមកក៏ក្រុមរបស់លោក Allegri ចាប់ចិត្តលើខ្សែការពារ Matthijs de Ligt ដូចគ្នា ប៉ុន្តែ Barcelona ទំនងជាកាត់មុខខ្លាំង ដោយហ៊ានផ្តល់ជូនតម្លៃខ្លួនដល់ ៦០ លាននៃកុងត្រា ៥ ឆ្នាំជាមួយថ្លៃពលកម្ម ៨ លានអឺរ៉ូ/រដូវកាលឯណោះ។ ប្រភព: 9sportpro