Barcelona ​ចង់​យក Coutinho ​ដូរ​យក Rashford ​ពី​ក្រុម Man Utd ​

បិសាច​ក្រហម ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​បាន Coutinho ​របស់ FC Barcelona ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដើម្បី​យក​ជួយ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន។

ទន្ទឹម​នឹង​ការ​ចង់​បាន​នេះ​ដែរ ​ខាង​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​ក៏​មាន​បំណង​ចង់​បញ្ចេញ​ខ្សែ​បម្រើ​ប្រេស៊ីល​រូប​នេះ​ដែរ បើ​ទោះ​ជា​ទើប​ទិញ​ពី Liverpool ​មក​ជាង​១០០​លាន​ផោន​ក៏​ដោយ។ Barca ​មាន​បំណង​យក Coutinho ​នេះ ​ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rashford ​មក​វិញ ​ហើយ​អាច​នឹង​បន្ថែម​លុយ​ទៀត​ឱ្យ​ទៅ​បិសាច​ក្រហម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិន​បើ​អាច Barcelona ​ក៏​នឹង​យក Malcom ​ម្នាក់​ទៀត​ដើម្បី​ជា​ការ​ចរចា​យក​កីឡាករ​ឆ្នើម​របស់​អង់គ្លេស​ម្នាក់​នេះ​ដែរ។

ក្រុម​អ្នក​មាន​បុណ្យ ​ចង់​បាន Rashford ​នេះ ​កើត​ឡើង ​បន្ទាប់​ពី​កីឡាករ​វ័យ​២១​ឆ្នាំ​លេង​បាន​យ៉ាង​ល្អ​ទាំង​ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho ​និង​លោក Ole។ អ្វី​ដែល​ពិសេស​ទៀត​នោះ រូបគេ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​ជួយ​ក្រុម Man Utd ​ឈ្នះ PSG ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​ផង​ដែរ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ម្ចាស់​ក្លឹប​បិសាច​ក្រហម ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​ពួកគេ​នឹង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្នើ​ពី​ក្រុម​ណា​ទាំង​អស់ ទាក់ទង​នឹង​ការ​ចង់​បាន Rashford ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT