Mata ​ចង់​លេង​ឱ្យ Man Utd ​ឱ្យ​បាន​យូរ​បំផុត​

​Juan Mata ​បញ្ជាក់​ថា​ខ្លួន​មាន​អារម្មណ៍​ដូច​នៅ​ផ្ទះ​អីចឹង​នៅ Old Trafford ​បើ​ទោះ​ជា​កុងត្រា​នឹង​អស់​នៅ​រដូវ​ក្ដៅ​នេះ​ក៏​ដោយ។

កីឡាករ​អេស្ប៉ាញ​ខាង​លើ​នេះ​កំពុង​តែ​ចរចា​ត​កុងត្រា​មួយ​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​ឈាន​ដល់​ការ​ចុះ​កុងត្រា​ទេ ​រូបគេ​នឹង​ត្រូវ​ចាកចេញ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ។ Mata ​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​បន្ដ​លេង​នៅ​បិសាច​ក្រហម​ច្រើន​ឆ្នាំ​ទៀត ​បើ​ទោះ​ជា​វ័យ​៣០​ឆ្នាំ​ហើយ​ក៏​ដោយ។ Old Trafford ​ប្រៀប​បាន​ទៅ​នឹង​ផ្ទះ​ទី​២​របស់​ខ្លួន ​ដោយ​មិន​ចង់​ចាកចេញ​ទៅ​ណា​ទេ។

Mata ​ផ្លាស់​ពី Chelsea ​មក Man Utd តាំង​ពី​ឆ្នាំ​២០១៤ ​ដោយ​មាន​កុងត្រា​៥​ឆ្នាំ​។ រយៈពេល​៥​ឆ្នាំ​មក​នេះ ​រូបគេ​បញ្ជាក់​ថា​ទីក្រុង Manchester ​ពិត​ជា​ស្រស់​ស្អាត ​ហើយ​បើ​ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​មែន ប៉ុន្តែ​ខ្លួន​នៅ​តែ​ស្រលាញ់​ទី​នេះ​ដដែល៕ប្រភព៖ Dailymail

  • Mata ​ចង់​លេង​ឱ្យ Man Utd ​ឱ្យ​បាន​យូរ​បំផុត​