Lyon ​ប្រកាស​ក្រុម Liverpool ​បរាជ័យ​ក្នុង​ការ​ទិញ Fekir ​

ក្លឹប Lyon ​បាន​ប្រកាស​ថា​ក្លឹប Liverpool ​បាន​បរាជ័យ​ក្នុង​ការ​ទិញ​កីឡាករ Fekir ​ពី​ក្រុម​របស់​ខ្លួន​ហើយ ​ក្រោយ​ពី​ការ​ចរចា​មិន​ត្រូវ​គ្នា។

កីឡាករ​ជម្រើស​ជាតិ​បារាំង ​ដែល​រក​បាន​២៣​គ្រាប់​កាល​ពី​រដូវកាល​មុន​ឱ្យ​ក្រុម Lyon ​គឺ​ជា​គោល​ដៅ​ទី ១​រវបស់​លោក Jurgen Klopp ​នា​រដូវ​ក្ដៅ​នេះ ដើម្បី​ជំនួស​កន្លែង​របស់​ Philpppe Coutinho ។ ​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ បាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​រូបគេ​៥៣​លាន​ផោន ​កុងត្រា​៥​ឆ្នាំ ​ហើយ​ទទួល​បាន ១៤០ ០០០​ផោន​ទៀត​ក្នុង​១​សប្ដាហ៍។ ដំបូង​ឡើយ ​ខាង​ក្រុម​ពិនិត្យ​សុខភាព​របស់ Liverpool ​បាន​ទៅ​បារាំង ដើម្បី​ធ្វើ​តេស្ដ Fekir ​ហើយ ប៉ុន្តែ​ស្រាប់​តែ​ចុង​ក្រោយ​បែរ​ជា​មិន​ត្រូវ​គ្នា​ទៅ​វិញ។

ក្លឹប Lyon ​បាន​ប្រកាស​លើ​វិបសាយ​ផ្ទាល់​ខ្លួន​ថា ​ការ​ចង់​បាន​របស់ Liverpool ​គឺ​បរាជ័យ​ហើយ។ ដូច្នេះ Fekir ​នៅ​តែ​ជា​កីឡាករ​របស់ Lyon ​ដដែល​នៅ​រដូវ​កាល​ខាង​មុខ​នេះ។ យ៉ាងណាមិញ ​ក្រោយ​ពី​បង្ហោះ​បាន​ប៉ុន្មាន​នាទី ស្រាប់​តែ​អត្ថបទ​មួយ​នេះ ត្រូវ​បាន​គេ​ដក​ចេញ​វិញ។ ដូច្នេះ​រង់ចាំ​មើល​បន្ដ​ទៀត ​ថា​តើ Liverpool ​ពិត​ជា​បរាជ័យ​មែន​ឬ​យ៉ាង​ណា?

  • Lyon ​ប្រកាស​ក្រុម Liverpool ​បរាជ័យ​ក្នុង​ការ​ទិញ Fekir ​