[ផ្លូវការ] Bayern ទិញ​បាន Lucas ពី At ក្នុង​តម្លៃ​ខ្សែ​ការពារ​ខ្ពស់​បំផុត​លំដាប់​ទី ២ ក្នុង​លោក

ក្លឹប Bayern Munich បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ផ្លូវការ​ជាមួយ​កីឡាករ​របស់​ក្រុម Atletico Madrid គឺ Lucas Hernandez នៅ​តម្លៃ​ខ្លួន ៦៨ លាន​ផោន។

ខ្សែ​ការពារ​ឆ្នើម​ដែល​ធ្លាប់​ជួយ​ឲ្យ​បារាំង​ឈ្នះ​ពាន World Cup ២០១៨ រូប​នេះ បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់ ដោយ​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​នឹង​ធ្វើ​ឡើង​នា​រដូវ​កាល​ក្រោយ។

កីឡាករ​វ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដូច្នោះ​ថា៖ “​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​អាជីព​បាល់ទាត់​របស់​ខ្ញុំ ដោយ​ Bayern ជា​ក្លឹប​ល្អ​បំផុត​មួយ​នៅ​អឺរ៉ុប​និង​ពិភពលោក​ទាំង​មូល ហើយ​ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ពុះពារ​ស្វែងរក​ពាន​រង្វាន់​សម្រាប់​ក្រុម Bayern ទោ​ថ្ងៃ​អនាគត”។

រំឭក​ថា Hernandez បាន​បង្ហាញ​ខ្លួន ៦៧ លើក​នៅ​ក្របខ័ណ្ឌ LaLiga ដោយ​រក​បាន ១ គ្រាប់។ សព្វថ្ងៃ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ពីរ​ជា​ខ្សែ​ការពារ​ថ្លៃ​បំផុត​ក្នុង​លោក បន្ទាប់​ពី Virgil van Dijk របស់​ក្លឹប Liverpool ដែល​ទិញ​ចេញ​ពី Southampton ក្នុង​តម្លៃ​ខ្លួន ៧៥ លាន​ផោន​កាល​ពី​ឆ្នាំ​ទៅ។ ប្រភព: TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT