កែវ សុខផេង ថាមិនអាចមើលស្រាលគិរីវង់បានឡើយថ្ងៃសៅរ៍នេះ

ខ្សែប្រយុទ្ធ កែវ សុខផេង បានតាស់តឿនមិត្តរួមក្រុមមិនឲ្យប្រហែសចំពោះក្លិបគិរីវង់សុខសែនជ័យឡើយ នៅក្នុងជំនួបសប្តាហ៍ទី២នៃលីគកំពូលកម្ពុជា នាថ្ងៃសៅរ៍នេះ។

សុខផេង និយាយថា៖ ពួកយើងទាំងអស់គ្នា បានត្រៀមខ្លួនរួចហើយ សម្រាប់ការប្រកួតជាមួយគិរីវង់ថ្ងៃសៅរ៍នេះ ។ ប៉ុន្ដែចំពោះជ័យជម្នះកាលពីប្រកួតមិត្តភាព រវាងក្រុមទាំងពីរវិញ វាគ្រាន់តែជាការប្រកួតសមជើងទេ តែប្រកួតផ្លូវការចុងសប្ដាហ៍នេះ ទើបសំខាន់ ខាងយើងក៏ប្រឹង ខាងគេក៏ប្រឹង ។ ម្យ៉ាងគេ ឈរកំពូលតារាងសប្ដាហ៍ទី១ ចឹងយើងត្រូវតែប្រយ័ត្ន មិនអាចប្រហែសបានឡើយ គឺយើងត្រូវការត្រៀមឲ្យបានល្អបំផុត» ។

កីឡាករជម្រើសជាតិកម្ពុជារូបនេះ បន្ដថា៖ ដោយឡែកកាលពីប្រកួតសប្ដាហ៍ទី១ ជាមួយក្រុមសូលទីឡូអង្គរវិញ វាគឺជាការប្រកួតដ៏តានតឹង តែពួកយើងក៏មានមានចំណុចខ្វះខាតខ្លះដែរ ។ ដូច្នេះពួកយើងបានរៀបចំខ្លួនកាន់តែល្អ ដើម្បីត្រៀមការប្រកួតជាមួយគិរីវង់ថ្ងៃសៅរ៍នេះ ហើយខំប្រឹងបន្ថែមទៀត ដើម្បីបំពេញចំណុចខ្វះខាត និងជួយក្រុមស្វែងរក ៣ពិន្ទុឲ្យបាន ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT