Man Utd , Juventus , Spurs ​និង Inter ​នឹង​មក​សិង្ហបុរី​លេង​ពាន ICC

ក្រុម​ល្បី​ឈ្មោះ Manchester United , Juventus , Spurs ​និង Inter Milan ​នឹង​មក​លេង​ពាន​រង្វាន់ International Champions Cup ​នា​ប្រទេស​សិង្ហបុរី​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។អ្នក​រៀប​ចំ​ការ​ប្រកួត​ក្រោយ​ពី​ធ្វើ​ការ​ប្រជុំ​កាល​ពី​ម្សិលមិញ ​ក៏​បាន​ប្រកាស​រឿង​ខាង​លើ​នេះ។ ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​៤​នេះ ​នឹង​នាំ​យក​ជម្រើស​ក្រុម​ធំ ​ឬ​នាំ​យក​កីឡាករ​ណា​ខ្លះ​មក​នោះ​ទេ។ ​ការ​ប្រកួត​នឹង​លេង​២​ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ​របស់​សិង្ហបុរី ​ដោយ​ក្រុម Man Utd ​ប៉ះ Inter Milan ​ថ្ងៃ​ទី​២០ និង​ក្រុម Juventus ​ប៉ះ​ក្រុម Spurs ​នៅ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៩។ការ​ប្រកួត​ពាន​រង្វាន់ ICC ​នេះ​ដែរ ​នឹង​ធ្វើ​ឡើង​ដោយ​មាន​ក្រុម​ធំ​ៗ​ជា​ច្រើន​រហូត​ដល់​១២​ក្រុម ​ធ្វើ​ការ​ប្រកួត​ទៅ​តាម​ប្រទេស​ផ្សេង​ៗ។ វា​ជា​ការ​ប្រកួត​ត្រៀម​រដូវ​កាល​ថ្មី​មួយ ដែល​បាន​បង្កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ ក្រុម Spurs ​គឺ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​មួយ​នេះ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT