Puyol៖ “ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​ក្នុង​លោក មិន​មែន Sergio Ramos ទេ”

Carles Puyol ដែល​ជា​អតីត​កីឡាករ​នៅ​ក្រុម​កាតាឡាន់​បាន​ចេញ​មក​បកស្រាយ​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កំពុង​ផ្ទុះ​ក្នុង​វិស័យ​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។

ក្រោយ​មាន​ការ​សួរនាំ​ថា​នរណា​ជា​ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​ក្នុង​លោក Puyol បាន​ធីប​ចោល Sergio Ramos និង​ Virgil van Dijk ហើយ​និយាយ​ថា Gerard Pique ឯ​ណេះ​ទេ ដែល​សក្តិសម​នឹង​តំណែង​ខ្សែ​ការពារ​ល្អ​ដាច់​គេ។ មិន​តែ​ប៉ុណ្ណោះ Puyol ក៏​ទទួល​ស្គាល់​ថែម​ទៀត​ថា Pique ធ្វើ​បាន​ល្អ​ជាង​ខ្លួន​ទៀត​ផង​នៅ​តំណែង​នេះ។

ជីក​កកាយ​ដល់​ការ​វិល​ត្រលប់​មក​វិញ​របស់​លោក Zinedine Zidane រូប​លោក​បន្ត​ទៀត​ថា៖ “Zidane មាន​ពេលវេលា​ ៨ ខែ​ក្នុង​ការ​សម្រេច​ចិត្ត​ពី​អ្វី​ដែល​គាត់​ចង់​ធ្វើ ស្រប​ពេល Madrid ពិត​ជា​មិន​អាច​ទទួល​បាន​ជោគជ័យ​ដោយ​គ្មាន​គាត់​ពិត​មែន បែប​នេះ​ពួក​គេ​គួរ​តែ​ទទួល​ស្គាល់​រឿង​នេះ ប៉ុន្តែ​សំណួរ​គឺ​ត្រង់​ថា​តើ Zidane អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ពេល​មុន​ដែរ​ឬ​ក៏​យ៉ាង​ណា”។ ប្រភព: SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT