ក្លឹប Real Madrid នៅតែតាមមើលមិនដាក់ភ្នែកពីលទ្ធផលក្នុងការទាញចេញខ្សែបម្រើមួយរូបរបស់ក្លឹប Juventus គឺ Miralem Pjanic ត្បិតអីក្រុមសេះបង្កង់ដាក់តម្លៃកីឡាកររូបនេះប្រមាណ ៨០ លានអឺរ៉ូក៏ដោយ។
ជើងខ្លាំងជំនាញខាងស៊ុត Free-Kick រូបនេះ ក៏ទើបតែចុះហត្ថលេខាលើកុងត្រាថ្មីកាលពីរដូវក្តៅ ប៉ុន្តែយោងតាមសារព័ត៌មាន Il Bianconero បានចុះផ្សាយថាកីឡាករវ័យ ២៨ ឆ្នាំនឹងបើកការជជែកជាមួយក្លឹបមានមូលដ្ឋាននៅ Turin សារជាថ្មី ក្នុងគោលដៅចង់ដើរចេញពីទឹកដីអ៊ីតាលី។
អ្នកចាត់ការថ្មីដែលទើបវិលចូលក្លឹបវិញគឺលោក Zinedine Zidane ក៏នឹងតាមចែចូវ Pjanic ដែលជាកីឡាករឆ្នើមមួយរូបធ្លាប់ជួយ Juventus ជោគជ័យជាច្រើនលើកច្រើនសារ។ កាលពីរដូវក្តៅឆ្នាំ ២០១៨ ក៏ធ្លាប់ល្ហិចល្ហៀងថា Barcelona, Man City និង Chelsea ធ្លាប់ចង់បានកីឡាករស៊ីថ្លៃបំផុតលំដាប់ទី ៣ (បន្ទាប់ពី Ronaldo/Dybala) ផងដែរ។ ប្រភព: Football-Espana