Juventus ​បញ្ជាក់​ថា Ronaldo ​អាច​លេង​បាន​ទល់​ក្រុម Ajax ​

ក្លឹប Juventus ​បាន​ប្រកាស​ថា Cristiano Ronaldo ​នឹង​អាច​ជា​ទាន់​ពេល​វេលា ​ដើម្បី​លេង​ទល់​ក្រុម Ajax ​ក្នុង​ការប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

Ronaldo ​បាន​រង​របួស​សរសៃ​ពួរ​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ទល់​ក្រុម​សែប​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ Euro 2020 ។ ​ការ​របួស​កីឡាករ​សំខាន់​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​សេះ​បង្កង់​មាន​ក្ដី​បារម្ភ​ខ្លាំង​ដែរ ព្រោះ​ពួកគេ​ត្រូវ​លេង UEFA Champions League ​នៅ​ខែ​ក្រោយ​នេះ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ពិនិត្យ​ម៉ត់ចត់​ទៅ ​របួស​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ​ដោយ Ronaldo ​អាច​លេង​បាន​ជា​ធម្មតា​នៅ​ពេល​ប្រកួត​ទល់​ក្រុម Ajax ​នេះ។

Ronaldo ​ជា​កីឡាករ​សំខាន់​របស់ Juventus ​ដែល​បាន​ជួយ​ក្រុម​នេះ​យក​ឈ្នះ​ក្រុម Atletico Madrid ​៣-០ ​នៅ​ជើង​ទី​២ ​ក្រោយ​ពី​ចាញ់ ២-០ ​កាល​ពី​១​ហើយ​នោះ។ ​៣​គ្រាប់​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​៨​ក្រុម​នេះ ​គឺ​ជា​គ្រាប់​ដែល Ronaldo ​រក​បាន​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT