Khabib ​ឌឺ​ទៅ Conor ​រឿង​ប្រកាស​ចូល​និវត្តន៍​ពី MMA ​

Conor McGregor ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ប្រដាល់​ក្នុង​ទ្រុង MMA ​ហើយ ​ក្រោយ​ពី​ចំណាយ​ពេល​ច្រើន​ឆ្នាំ​នៅ​ទី​នេះ ​ហើយ​បាន​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​ម្នាក់​ផង​ដែរ។

​ការ​ប្រកាស​ចូល​និវត្តន៍​នេះ​ដែរ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ត្បិត​អី​កីឡាករ​វ័យ​៣០​ឆ្នាំ​នេះ​តែងតែ​បង្ក​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​សង្វៀន UFC ​ជា​និច្ច។ ជាក់​ស្ដែង ​ការ​ប្រកួត​របស់​គេ ជាមួយ​កីឡាករ Khabib Nurmagomedov ​ជើង​ខ្លាំង​របស់​រុស្ស៊ី​ជា​ដើម ​ល្បី​ទូទាំង​ពិភព​លោក​តែ​ម្ដង។ ការ​ល្បី​នោះ​ដែរ គឺ​ដោយសារ​តែ​ Conor ​ចាញ់​ហើយ ប៉ុន្តែ​បង្ក​ជា​ជំលោះ​វាយ​គ្នា​ផ្អើល​សង្វៀន​។

Khabib ​ដែល​ជា​ដៃ​គូ​ជម្លោះ​ជាមួយ Conor ​បាន​បង្ហោះ​សារ​មួយ​ឌឺ​ដង​ទៅ​នឹង​ការ​ប្រកាស​ចូល​និវត្តន៍​នេះ​ថា​នៅ​ក្នុង​ព្រៃ ​មាន​តែ​ស្ដេច​មួយ​ប៉ុណ្ណោះ។ ការ​និយាយ​បែប​នេះ គឺ​ចង់​បញ្ជាក់​រូបគេ​នៅ​តែ​ជា​ជើង​ខ្លាំង​របស់ UFC ​ដដែល ​មិន​មែន​ជា Conor ​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT