លោក Louis van Gaal បញ្ជាក់ថាការដឹកនាំរបស់លោក Ole Gunnar Solskjaer មិនខុសពីលោក Jose Mourinho ទេ ពោលគឺលេងចតឡានក្រុងដូចគ្នា។
Ole Gunnar Solskjaer ជាអ្នកដឹកនាំក្រុម Man Utd បណ្ដោះអាសន្នបន្ទាប់ពីលោក Jose Mourinho ត្រូវបានបណ្ដេញ។ យ៉ាងណាមិញ នៅសប្ដាហ៍នេះមានដំណឹងមកថាបុរសសញ្ជាតិន័រវែស នឹងទទួលបានតំណែងផ្លូវការអ្នកចាត់ក្រុមបិសាចក្រហមហើយ ក្រោយពីដឹកនាំក្រុមជោគជ័យមួយរយៈមកនេះ។
ទន្ទឹមគ្នានេះដែរ លោក Van Gaal អតីតអ្នកចាត់ការក្រុម Man Utd បានបង្ហាញចំណាប់អារម្មណ៍ចំពោះលោក Solskjaer ដែរថា ជាអ្នកចាត់ការមានបច្ចេកទេសមិនខុសពី Jose ឡើយ។ ពួកគេទាំងពីរនាក់លេងបាល់ចតឡានក្រុងដូចគ្នា ប៉ុន្តែអ្វីដែលខុសគ្នានោះគឺ Solskjaer មានសំណាងឈ្នះការប្រកួតជាង Jose តែប៉ុណ្ណោះ៕ប្រភព៖ Mirror