មកស្គាល់ក្រុមទាំង១៦ដែលឡើងទៅលេងពាន AFC U23 ដើមឆ្នាំក្រោយ

បន្ទាប់ពីប្រកួតជម្រុះដ៏ក្តៅគគុក ពេលនេះក្រុមជម្រើសជាតិចំនួន១៥ និងម្ចាស់ផ្ទះថៃ ទទួលបានកៅអីឡើងទៅលេងពានយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ដែលនឹងចាប់ផ្តើមនាខែមករាឆ្នាំ២០២០ខាងមុខ។

ក្រុមទាំងអស់នោះមានក្រុមលេខ១តាមពូល កាតា បារ៉ែន អ៊ីរ៉ាក់ អារ៉ាប់រួម ហ្សកដានី អូបេគីស្ថាន កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន ចិន វៀតណាម និងក្រុមលេខ២ល្អ អូស្រ្តាលី អ៊ីរ៉ង់ ស៊ីរី អារ៉ាប់ប៊ូសាអូឌីត រួមជាមួយថៃម្ចាស់ផ្ទះ។

ពានផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។ ៣ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេ នឹងទទួលបានកៅអីតំណាងទ្វីបអាស៊ីទៅលេងពាន អូឡាំពិករដូវក្តៅនៅជប៉ុននាឆ្នាំ២០២០។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT