ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងតែខ្វល់ខ្វាយចិត្តខ្លាំង ក្រោយមុខព្រួញដែលខ្លួនចង់បានគឺ Raphael Varane ត្រូវក្លឹបកំពូលដទៃទៀតតាមប្រទង់ប្រទាញឥតឈប់ឈរ។
បិសាចក្រហមដែលចាប់អារម្មណ៍ចង់នាំយកខ្សែការពារថ្មីមក Old Trafford នារដូវក្តៅខាងមុខនេះ ត្រូវបានសារព័ត៌មាន Sport ចុះផ្សាយថាក្លឹបយក្ស ៣ ឯទៀតក៏បានចូលរួមចែចូវដែរ ដោយរួមមាន Juventus, Paris Saint-Germain និង Bayern Munich។
តារាឆ្នើមសញ្ជាតិបារាំងដែលបានឈ្នះពាន Champions League ៣ លើក និងជើងឯក World Cup មួយលើករូបនេះ សព្វថ្ងៃមានតម្លៃផ្តាច់កុងត្រាដល់ទៅ ៥០០ លានអឺរ៉ូ បែបនេះក៏នឹងជាផលវិបាកមួយសម្រាប់បណ្តាក្លឹបដទៃដែលចង់បានរូបគេ ព្រោះត្រូវចូលចរចាឲ្យមានការទម្លាក់ថ្លៃខ្លួនទាបបន្តិច។ ប្រភព: Mirror