ល្ហិចល្ហៀង​ថា​កីឡាករ​ឆ្នើមម្នាក់ បាន​ទទូច​សុំ​ក្លឹប​ដើរ​ចេញ អាល​ទៅ​រួមរស់​ជាមួយ Zidane

កន្លង​ទៅ​ក្លឹប Real Madrid ធ្លាប់​មាន​ចចាមអារ៉ាម​ចុះ​ផ្សាយ​ថា​ពេញ​ចិត្ត​លើ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ជា​ខ្លាំង ដោយ​ថ្មីៗ​នេះ​យោង​តាម​សារព័ត៌មាន El Chiringuito ក៏​បាន​រាយការណ៍​ថា​បុរស​វ័យ ២០ ឆ្នាំ​បាន​ចរចា​ជាមួយ​អ្នក​ចាត់ការ Zinedine Zidane ​រួច​ជា​ស្រេច ហើយ​ក៏​បាន​ទទូចស្នើ​ប្រធាន​ក្លឹប​បារាំង​លោក Nasser Al-Khelaifi ឲ្យ​អនុញ្ញាត​ឲ្យ​ខ្លួន​ចាកចេញ។

ក្នុង​លក្ខខណ្ឌ​នេះ​ប្រភព​បន្ត​ថា​ក្រុម​អធិរាជ​ស​ចាំ​បាច់​ត្រូវ​ការ​កីឡាករ ២ រូប​ជា​ថ្នូរ ដោយ​អាច​ជា James Rodriguez និង Isco សម្រាប់​បញ្ចុះបញ្ចូល​ឲ្យ PSG បើក​ភ្លើង​ខៀវ។

រំឭក​ថា​កីឡាករ​សញ្ជាតិ​កូឡុំប៊ី (James) ហាក់​មិន​ពេញ​ចិត្ត​នឹង​បន្ត​ជើង​នៅ Bayern Munich ឡើយ ហើយ​បន្ទាប់​ពី​ផុត​កុងត្រា​ខ្ចី​ជើង​រូប​គេ​ក៏​ពិបាក​នឹង​រក​តំណែង​លេង​នៅ Real Madrid នោះ​ដែរ បែប​នេះ​ការ​ចាកចេញ​ទៅ​កាន់​ក្លឹប​ណា​មួយ​អាច​នឹង​ក្លាយ​ជា​ជម្រើស​ល្អ។ ប្រភព: AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT