វិសាខា ប្តូរម៉ោងប្រកួតក្នុងដីទៅ៦:០០ល្ងាចវិញ ក្រោយបំពាក់ភ្លើង២បង្គោល

ក្លិបបាល់ទាត់វិសាខា បានប្រកាសប្តូរពេលវេលាប្រកួតរបស់ខ្លួនទៅល្ងាចម៉ោង ៦:០០ វិញ បន្ទាប់ពីបានបំពាក់ភ្លើង២បង្គោលរួចមក។ កាលបរិច្ឆទថ្មីនេះនឹងអនុវត្តពីសប្តាហ៍ទី២នេះទៅ។

ការប្រកួតពេលត្រជាក់នេះ នឹងមានភាពងាយស្រួលទាំងកីឡាករ និងអ្នកគាំទ្របានចូលទស្សនា ពិសេសស្របពេលបច្ចុប្បន្នដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាអាកាសធាតុ។

ក្រោយការប្រកាសនេះ ជំនួបសប្តាហ៍ទី២ជាមួយ គិរីវង់សុខសែនជ័យ នឹងអនុវត្តនៅពេលល្ងាច ដោយទទួលបានការឯកភាពពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជារួចហើយ។

ខាងក្រោមនេះ ជាកាលបរិច្ឆេទនៃការប្រកួតសរុបនៃលីគកំពូលកម្ពុជាសប្តាហ៍ទី២៖

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT