ប្រតិបត្តិការសំខាន់របស់លោក Zidane នៅក្លឹប Real Madrid នារដូវក្ដៅខាងមុខនេះ គឺធ្វើយ៉ាងណានាំយកខ្សែប្រយុទ្ធវ័យក្មេង Mbappe ពីក្រុម PSG ឱ្យបាន។
កាសែតនៅបារាំងបានដាក់ចំណងជើងធំៗ ពីរឿង Zidane នឹងចាយលុយធំនាំកីឡាករ Mbappe ពី PSG ។ តាមគម្រោងទាល់តែចំណាយយ៉ាងតិច២៤០លានផោនឯណោះ ទើបអាចចរចាយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងនេះបាន។ ហើយ Zidane ជាបេក្ខភាពមានទំនុកចិត្ត ជាងគេថានឹងយកបានអតីតកីឡាករ Monaco នេះ ត្បិតអីរូបគេជាជនជាតិបារាំង ហើយក៏ស្និទ្ធស្នាលជាមួយ Mbappe នេះដែរ។
បើតាមលោក Florentino Perez ម្ចាស់ក្លឹប Real Madrid វិញ គឺចង់បាន Neymar មករួមក្រុមជាង ប៉ុន្តែលោក Zidane មិនពេញចិត្តទម្រង់លេងរបស់កីឡាករប្រេស៊ីលនេះឡើយ។ លោកចង់បាន Mbappe ជាង ត្បិតអីរូបគេនៅក្មេង ហើយមានចិត្តជាខ្សែប្រយុទ្ធម្នាក់។ តាមប្រភពនៅអេស្ប៉ាញ នារដូវក្ដៅខាងមុខនេះ លោក Perez នឹងទម្លាក់លុយ ៤៣០លានផោនឯណោះ ដើម្បីឱ្យ Zidane ចាយទិញកីឡាករ មកកសាងក្រុមឱ្យខ្លាំងឡើងវិញ៕ប្រភព៖ Dailymail