ប្រភពស្នីទនឹងក្លឹប Manchester United បានបញ្ជាក់ថានឹងមានការប្រកាសផ្លូវការមួយនៅសប្ដាហ៍នេះ ដើម្បីតែងតាំងលោក Ole Gunnar Solskjaer ធ្វើជាអ្នកចាត់ការផ្លូវការរបស់ក្រុមបិសាចក្រហម។
បុរសវ័យ៤៦ខាងលើ ចូលដឹកនាំក្រុម Man Utd បណ្ដោះអាសន្នក្រោយពីក្លឹបបានបណ្ដេញលោក Jose Mourinho ចេញពីតំណែង។ ក្រោមការដឹកនាំរបស់អ្នកចាត់ការន័រវែសរូបនេះ ក្រុមបិសាចក្រហមលេង១៩ប្រកួត ឈ្នះបាន១៤ប្រកួត ឡើងដល់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League និងកំពុងប្រជែងចូល Top4 នៅលីគអង់គ្លេស។
កត្ដាដឹកនាំក្រុមល្អនេះហើយ ទើបបានជាអ្នកគាំទ្រ និងកីឡាករក្នុងក្លឹបទាំងអស់ចង់ឃើញ លោក Ole បានតំណែងជាអ្នកចាត់ការផ្លូវការតែម្ដង។ ក្រោយពីមានការប្រជុំថ្នាក់ដឹកនាំក្លឹប Man Utd កាលពីម្សិលមិញនេះ មានដំណឹងមួយបង្ហើបថាអនាគតរបស់លោក Ole នឹងប្រកាសនៅសប្ដាហ៍នេះតែម្ដង ពោលគឺនឹងក្លាយជាអ្នកចាត់ការផ្លូវការរបស់ Manchester United ៕ប្រភព៖ Dailymail