Ronaldo ​របួស​យប់មិញ ​ស្រប​ពេល​ព័រទុយហ្គាល់​បាន​ត្រឹម​ស្មើ​សែប ១-១

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​រង​របួស​ប្ដូរ​ចេញ​ភ្លាម​ៗ​កាល​ពី​យប់មិញ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ព័រទុយហ្គាល់​បាន​ត្រឹម​ស្មើ​សែប ​១-១ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ Euro 2020 ។

នៅ​ត្រឹម​នាទី​៣១​ប៉ុណ្ណោះ ​Ronaldo ​បាន​រង​របួស​សរសៃ​ពួរ ​ដែល​តម្រូវ​ឱ្យ​ប្ដូរ​ចេញ​ភ្លាម ​មិន​អាច​បន្ដ​លេង​បាន​ទៀត​ទេ។ ស្រប​ពេល​ដែល​ប្ដូរ​ចេញ​នោះ ​ក្រុម​ព័រទុយហ្គាល់ ​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន​១​គ្រាប់​ទៅ​ហើយ ​ដោយ Tadic ​ទាត់​ប៉េណាល់​ទី​តាំង​ពី​នាទី​៧​ដើម​តង់​ទី​១។ យ៉ាងណាមិញ ​នៅ​ត្រឹម​នាទី​៤២ ​ក្រុម​ព័រទុយហ្គាល់​ក៏​រក​បាន​១​គ្រាប់​តាម​ស្មើ​វិញ​ដែរ ​ដោយ Danilo Pereira ​។

ចូល​ដល់​តង់​ទី​២ ​បើ​ទោះ​ជា​ព័រទុយហ្គាល់​ព្យាយាម​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ  ក៏​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទៀត​ដែរ។ ស្រប​ពេល Ronaldo ​វិញ ​ក្រោយ​ចប់​ការ​ប្រកួត​រូបគេ​បញ្ជាក់​ថា​មិន​បារម្ភ​ខ្លាំង​ចំពោះ​របួស​សរសៃ​ពួរ​នេះ​ទេ ដោយ​រំពឹង​ថា​សម្រាក​ប៉ុន្មាន​ថ្ងៃ​នឹង​អាច​ចូល​លេង​បាន​វិញ​ហើយ។

នេះ​ជា​ការ​ស្មើ​២​ប្រកួត​ហើយ​សម្រាប់​ព័រទុយហ្គាល់​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ​នេះ ​ដោយ​ប្រកួត​ទី​១​នោះ ពួកគេ​ស្មើ​ក្រុម​អ៊ុយក្រែន ០-០ ​៕ប្រភព៖ Bbc

  • Ronaldo ​របួស​យប់មិញ ​ស្រប​ពេល​ព័រទុយហ្គាល់​បាន​ត្រឹម​ស្មើ​សែប ១-១