ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះក្រុម ម៉ុងតេណេក្រូ ក្នុងលទ្ធផល ៥-១ នាការប្រកួតជម្រុះតាមពូលពានរង្វាន់ Euro 2020 ។
ខ្សែប្រយុទ្ធ Sterling ដែលរកបាន៣គ្រាប់ប្រកួតមុន នៅតែធ្វើបានល្អដដែល ដោយបន្ដរកគ្រាប់បាល់បាន១គ្រាប់បន្ថែមទៀត។ យ៉ាងណាមិញ ក្នុងការប្រកួតនេះដែរ មានក្រុមអ្នកគាំទ្ររបស់ម្ចាស់ផ្ទះម៉ុងតេណេក្រូជាច្រើន បានស្រែកដាក់កីឡាកររបស់អង់គ្លេស ដែលវាបានបង្ហាញពីការរើសអើងជាតិសាសន៍។ ឆ្លើយតបទៅនឹងការស្រែករបស់អ្នកគាំទ្រនោះដែរ Sterling ដែលរកគ្រាប់បាល់ក្នុងការប្រកួត ក៏បង្ហាញកាយវិការដាក់ក្រុមអ្នកគាំទ្រនោះវិញដែរ។
ខ្សែប្រយុទ្ធលេងនៅក្លឹបអាជីព Manchester City ខាងលើបាននិយាយថាខ្លួនធ្វើបែបនេះ គឺដោយសារតែក្រុមអ្នកគាំទ្រធ្វើដាក់គេមុន។ វាជារឿងមិនអាចទទួលយកបាននៅពេលមានការរើសអើងក្នុងកីឡាបាល់ទាត់ ហើយខ្លួនក៏ស្នើដល់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ពិនិត្យមើលឡើងវិញចំពោះរឿងខាងលើនេះដែរ៕ប្រភព៖ Dailymail