ភ្នំពេញក្រោន ដូរឈ្មោះកីឡដ្ឋានទៅជា Smart RSN Stadium សម្រាប់រដូវកាលថ្មី

ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្តូរឈ្មោះកីឡដ្ឋានរបស់ខ្លួនទៅជា Smart RSN Stadium តាមក្រុមហ៊ុនឧបត្ថម្ភក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។

Smart បានក្លាយជាដៃគូធំរបស់ក្លិបជើងឯកលីគកំពូលកម្ពុជា៦សម័យ ដោយគាំទ្រពេញទំហឹងចំពោះក្លិបអាជីពដ៏ធំនៅកម្ពុជាមួយនេះ។ ជាមួយកិច្ចសន្យាថ្មីនេះ ភ្នំពេញក្រោន បានប្តូរដាក់ឈ្មោះ Smart ពីមុខកីឡដ្ឋាន រួមទាំងបង្កើតលីគបាល់ទាត់យុវជន ដែលមានតាំងពីកម្រិត U12 ដល់ U20។

នេះជាផ្នែកមួយនៃការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ត្បិតភាគីទាំង២បង្ហាញគោលដៅរយៈពេលវែងក្នុងការបណ្តុះបណ្តាលធនធានវ័យក្មេង ផ្អែកលើបទពិសោធន៍របស់ PPC ដែលទទួលបានជោគជ័យនាពេលបច្ចុប្បន្ន។

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT