Messi ​អាច​នឹង​មិន​អាច​ជួយ FC Barcelona ​លេង​ទល់ Man Utd ​ទេ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​អាច​នឹង​មិន​បាន​លេង​ឱ្យ​ក្រុម FC Barcelona ​ទល់​ក្រុម Manchester United ​ទេ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ដោយសារ​តែ​របួស​កាល​លេង​នៅ​ជម្រើស​ជាតិ​។គេ​ដឹង​ហើយ​ថា ​Messi ​បាន​រង​របួស​ត្រគាក​អំឡុង​ពេល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ចាញ់​វេណេហ្ស៊ុយអេឡា​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។ ​ខណៈ​ដែល​ក្រោយ​ពី​រង​របួស​នោះ​រូបគេ​ក៏​បាន​ត្រលប់​ទៅ Barcelona ​វិញ​ភ្លាម ​ដើម្បី​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា។ គេ​មិន​ទាន់​កំណត់​បាន​ទេ​ថា​ត្រគាក​របស់​គេ ​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ឬ​ឆាប់ ប៉ុន្តែ​អ្វី​ដែល​គេ​ខ្លាច​នោះ​គឺ Messi ​អវត្តមាន​ទល់​ក្រុម​បិសាច​ក្រហម Manchester United ​តែ​ម្ដង។

បញ្ហា​ត្រគាក​នេះ ​គឺ​កើត​ឡើង​ចំ​ចំណុច​ដដែល ​ដែល​រូបគេ​ធ្លាប់​របួស​កាល​ពី​លើក​មុន ​និង​អវត្តមាន​ច្រើន​ប្រកួត។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​រូបគេ​ត្រូវ​តាម​ដាន​ដោយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា ​ក្រែង​មិន​អាច​លេង​ទល់​ក្រុម Man Utd ​បាន​នៅ​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

ប្រភព៖ Talksport

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT