អ្នក​គាំទ្រ​យក​អាវ​ R.Madrid សូម Ronaldo ចុះ​ហត្ថលេខា ដល់​លោក​ឆ្លើយ​ទៅ​វិញ​ថា…

ជា​ការ​ពិត​ណាស់​ឲ្យ​តែ​មាន​វត្តមាន Cristiano Ronaldo នៅ​ទី​ណា បណ្តុំ​អ្នក​គាំទ្រ​ជា​ច្រើន​តែងតែ​លេច​មុខ​នៅ​ទី​នោះ។ កន្លង​ទៅ​អំឡុង​លេង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ក្រោយ​កីឡាករ​ត្រលប់​មក​សណ្ឋាគារ​វិញ Cristiano ក៏​បាន​បង្កើត​រឿងរ៉ាវ​ហួស​ចិត្ត​មួយ និង​ចាក់ដោត​បេះដូង​អ្នក​គាំទ្រ​ក្លឹប R.Madrid ជា​ពន់ពេក។

គ្រា​នោះ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​យក​អាវ​របស់​ក្រុម​ស្តេច​ស​មក​សុំ Ronaldo ឲ្យ​ចុះ​ហត្ថលេខា ហើយ​បុរស​វ័យ ៣៤ ឆ្នាំ​ក៏​មិន​ប្រកែក​នោះ​ដែរ ប៉ុន្តែ​លោក​បាន​និយាយ​ទាំង​ស្នាម​ញញឹម​វិញ​ថា៖ “អ្នក​ត្រូវ​តែ​មាន​ឈុត​របស់​ក្លឹប Juventus ឥឡូវ​នេះ“។

សារ​នេះ​បញ្ជាក់​ចំៗ​ថា​លោក​លែង​មាន​ចិត្ត​អាឡោះអាល័យ​ជាមួយ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ទៀត​ហើយ ថ្វី​បើ​ចំណាយ​ពេល​ ៩ ឆ្នាំ​នៅ​ទី​នោះ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​បាន​ទទូច​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ងាក​មក​ចាប់​អារម្មណ៍​ជាមួយ​ក្លឹប Juventus ដែល​លោក​កំពុង​ឈរ​ជើង​វិញ។ ប្រភព: Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT