ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងតក់ក្រហល់ចង់លក់ចេញខ្សែបម្រើ Naby Keita ឲ្យបានឆាប់រហ័សបំផុត ក្រោយរូបគេមិនទទួលបានលទ្ធផលវិជ្ជមាននៅរដូវកាលដំបូងឲ្យក្លឹប។
អំឡុងរដូវកាល ២០១៦/១៧ ខ្សែបម្រើ Keita លេងបានល្អខ្លាំង ដោយរកបាន ៨ គ្រាប់និង Assist ៨ លើក នៅក្លឹបចាស់ RB Leipzig ជាហេតុធ្វើឲ្យហង្សក្រហមហ៊ានជះដល់ ៥៣ លានផោនក្នុងការចុះហត្ថលេខានាំរូបគេមកទឹកដី Anfield។ ថ្វីបើយ៉ាងណាមិញលោក Jurgen Klopp ក៏ត្រូវបានសារព័ត៌មាន TeamTalk បញ្ជាក់ថារូបគេអាចនឹងត្រូវក្លឹបពិចារណាលក់ចេញ ដោយប្រឈមខាតបង់ខ្ទង់ ១០ លានផោន ប៉ុន្តែធ្វើបែបនេះព្រោះគិតថាទៅថ្ងៃមុខអាចប្រឈមខាតធ្ងន់ធ្ងរជាងនេះ។
កីឡាករវ័យ ២៤ ឆ្នាំដែលផ្លាស់មកទឹកដីអង់គ្លេសកាលពីរដូវក្តៅ ហាក់មិនអាចដណ្តើមជម្រើសដំបូងរបស់ Georginio Wijnaldum និង Adam Lallana បាននោះឡើយ ពោលគឺធ្វើឲ្យ Keita រងសម្ពាធខ្លាំងបំផុត ស្របពេលរដូវកាល ២០១៨/១៩ ក៏កៀកនឹងបញ្ចប់។ ប្រភព: 90min