Zidane ​បញ្ជាក់​ពី​អនាគត​របស់ Asensio ​ហើយ

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​ចង់​ទុក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marco Asensio ​ឱ្យ​នៅ​ក្លឹប​នេះ​បន្ដ​ទៀត ​ព្រោះ​រូបគេ​ជា​តួ​អង្គ​សំខាន់​ពេល​អនាគត។

Asensio ​ធ្លាប់​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​បាន ​ហើយ​ពេល​នេះ​រូបគេ​អាច​នឹង​សម្រេច​ចិត្ត​នឹង​ចាកចេញ​ពី Real Madrid ​ហើយ ព្រោះ​ឱកាស​នៃ​ការ​ចូល​លេង​កាន់​តែ​តិច​ៗ។ យ៉ាងណាមិញ ​វត្តមាន​របស់​លោក Zidane ​កំពុង​តែ​ចរចា​ឱ្យ​យុវជន​ឆ្នើម​របស់​ខ្លួន​នៅ​បន្ដ​ទៀត​ហើយ ដោយ​យោង​តាម​ហេតុផល​រូបគេ​នឹង​មាន​អនាគត​ល្អ​ជាក់ជា​មិន​ខាន។

អ្នក​ចាត់ការ​ដែល​នាំ​ក្រុម​ Real Madrid ​ឈ្នះ Champions League ​៣​ឆ្នាំ​ជាប់​គ្នា​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់ ​និង​ប្រាប់​គាត់​ថា​អនាគត​នៅ​មាន​វែង​ឆ្ងាយ​ណាស់​នៅ​ទី​នេះ។ ហើយ​ខ្ញុំ​ចង់​ឱ្យ​គាត់​បន្ដ​នៅ​ជាមួយ​យើង​ទៀត”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT