ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយថាខ្លួនបានទទួលសារមួយពី Ramos បន្ទាប់ពីរងរបួស ពេលលេងឱ្យក្រុម Liverpol នាវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។
យ៉ាងណាមិញ រូបគេបានបញ្ជាក់ថាខ្លួនមិនបានឆ្លើយតបទៅវិញឡើយ ចំពោះការរងរបួសនិងសាររបស់ Ramos នោះ។ កីឡាករឆ្នើមរបស់ជម្រើសជាតិអេហ្ស៊ីបបាននិយាយថា៖ “វាគឺជាពេលវេលាអាក្រក់បំផុតក្នុងជីវិតបាល់ទាត់របស់ខ្ញុំ។ ពេលខ្ញុំដួល ខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់ និងមានក្ដីបារម្ភច្រើន ខឹង ទុក្ខព្រួយ ដែលមិនអាចលេងបន្ដវគ្គផ្ដាច់ព្រ័ត្រនេះបាន។ គាត់បានផ្ញើសារមកខ្ញុំ ប៉ុន្តែខ្ញុំមិនបានប្រាប់គាត់ថា ខ្ញុំមិនអីនោះទេ”។
ការនិយាយបែបនេះ ត្រូវបានគេដឹងថា Salah មិនទាន់លើកទោសឱ្យ Ramos ចំពោះការធ្វើឱ្យខ្លួនរបួសឡើយ។ ត្បិតអីខ្សែប្រយុទ្ធរូបនេះមិនរងរបួសខ្លាំង និងខកខានលេងនៅ World Cup ឡើយ។ មានប្រជាជនអេហ្ស៊ីបជាច្រើន មិនពេញចិត្តចំពោះប្រធានក្រុមជម្រើសជាតិអេស្ប៉ាញទេ ក្រោយពីធ្វើឱ្យកីឡាករសំណព្វរបស់គេរបួស សឹងតែមិនបានលេងនៅ World Cup នេះ៕ប្រភព៖ DailyMail