ការប្រកួតនៅយប់មិញនេះពិតជាល្អមើលខ្លាំងមែនទែនរវាងក្រុមអាល្លឺម៉ង់និងហុល្លង់ ដោយមានគ្រាប់បាល់ដល់ទៅ៥គ្រាប់ឯណោះ។
ក្រុមភ្ញៀវអាល្លឺម៉ង់ នៅតង់ទី១ហាក់ដូចជាបំបែកក្បួនលេងរបស់ហុល្លង់បាន ដោយនាំមុខ២គ្រាប់មុន ធ្វើបានសម្រេចពីសំណាក់កីឡាករ Sane នាទី១៥និង Gnabry នាទី៣៤។ ប៉ុន្តែចូលដល់តង់ទី២វិញ ក្រុមម្ចាស់ផ្ទះបានប្ដូរក្បួនលេង ហើយក៏រកបានតាមស្មើ២គ្រាប់វិញ ធ្វើបានដោយ de Ligt នាទី៤៨ និង Depay នាទី៦៣។ ជិតនឹងចប់ការប្រកួតទៅហើយ ក្រុមរបស់លោក Low រកបាន១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះតែម្ដង ធ្វើបានសម្រេចដោយ Schulz ក្រោយទទួលបានបាល់យ៉ាងស្អាតពី Marcos Reus ។
គេសង្កេតឃើញថាអាល្លឺម៉ង់ បានប្រើប្រាស់កីឡាករក្មេងៗស្ទើរតែទាំងស្រង់តែម្ដង សម្រាប់ការប្រកួតវគ្គជម្រុះ Euro 2020 នេះ។ យ៉ាងណាមិញ លទ្ធផលឃើញថាទទួលបានផលល្អ គឺអាចយកឈ្នះក្រុមហុល្លង់ក្នុងការប្រកួតដំបូងរបស់ពួកគេបាន៕ប្រភព៖ Dailymail