បន្ទាប់ចាកចេញពីក្លឹប Ajax នាឆ្នាំ ២០១៦ អ្នកចាំទី Jasper Cillessen នៅតែមិនអាចជំនួសតំណែងអ្នកចាំទីដៃទីមួយ Marc Andre Ter Stegen នៅក្លឹប FC Barcelona បានឡើយ។ រហូតថ្មីៗនេះមានដំណឹងល្ហិចល្ហៀងថាក្លឹបកំពុងពិចារណាចង់លក់ចេញ Cillessen ក្នុងតម្លៃដ៏សមប្រកបមួយ។
អតីតអ្នកចាំទីនៅ Ajax នឹងត្រូវចប់កុងត្រាជាមួយម្ចាស់ដី Camp Nou នាឆ្នាំ ២០២១ ប៉ុន្តែយោងតាមសារព័ត៌មាន Marca បានចុះផ្សាយថាក្លឹប Barca មានភាពតក់ក្រហល់នឹងបើកផ្លូវឲ្យបុរសសញ្ជាតិហូឡង់ចាកចេញ ប្រសិនអាចទទួលសំណើចន្លោះពី ៤៥ ទៅ ៥០ លានអឺរ៉ូ។
ចាយពេលជាង ៣ ឆ្នាំនៅ Barcelona កីឡាករវ័យ ២៩ ឆ្នាំទើបបង្ហាញខ្លួនបាន ២ ប្រកួតគត់សម្រាប់ការតតាំងក្នុងក្របខ័ណ្ឌ និងម្ដងម្កាលបានលេចមុខនៅក្នុងប្រកួតពានរង្វាន់តូចៗសម្រាប់ក្រុមតែប៉ុណ្ណោះ។ ប្រភព: FoxSportAsia