Casemiro ថា​សាទរ​ដែល R.Madrid យក​បាន​កីឡាករ​រូប​នេះ ព្រោះ​ក្លឹប​ណាៗ​ក៏​ចង់​បាន​ដែរ

ក្រោយ​បិទ​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ប៉ាណាម៉ា ខ្សែ​បម្រើ Casemiro បាន​ប្រាប់​សារព័ត៌មាន AS ថា​ខ្លួន​ពិត​ជា​អបអរសាទរ​ដល់​ក្លឹប Real Madrid ដែល​អាច​ចុះ​ហត្ថលេខា​យក​កីឡាករ Militao ចេញ​ពី​ក្លឹប Porto FC កាល​ពី​ពេល​ថ្មីៗ​នេះ។

ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​ Eder Militao ​បាន​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប Real Madrid កាល​ពី​ថ្ងៃ​ទី ១៤ មិនា​កន្លង​ទៅ ក្នុង​តម្លៃ​ខ្លួន ៥០ លាន​អឺរ៉ូ ដែល​នឹង​មក​ចូលរួម​ជា​កីឡាករ​ពេញ​សិទ្ធ​នៅ​ស្តេច​នា​រដូវ​កាល​ក្រោយ ២០១៩/២០។

Casemiro ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិនៅ​ក្រុម​ប្រេស៊ីល​បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​សាទរ​ដល់ Real Madrid សម្រាប់​ការ​ចុះ​ហត្ថលេខា​យក Militao ព្រោះ​ពាក់​កណ្តាល​ក្លឹប​នៅ​អឺរ៉ុប​សុទ្ធ​សឹង​តែ​ចង់​បាន​រូប​គេ ដោយ​គេ​នឹង​ពិត​ជា​ទទួល​ការ​ស្វាគមន៍​សម្រាប់​រដូវ​កាល​ក្រោយ”។

បញ្ជាក់​ថា​នា​ជំនួប​បន្ទាប់​ក្រុម​ប្រេស៊ីល​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​សាធារណរដ្ឋ​ឆែក ដោយ​គេ​ក៏​សង្ឃឹម​នឹង​ឃើញ​វត្តមាន Militao និង Casemiro បង្ហាញ​ខ្លួន​ព្រម​គ្នា​ក្នុង​ថ្ងៃ​នោះ ស្រប​ពេល​ក្លឹប Real Madrid ក៏​នឹង​ត្រូវ​តតាំង Huesca ក្រោយ​បញ្ចប់ International Break នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ប្រភព:Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT