នាកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Marca កីឡាករ Carles Alena ដែលទើបឈរជើងនៅឈុតធំរបស់ក្លឹប Barcelnoa បាននិយាយចំៗថា Lionel Messi គឺជាកីឡាករដែលល្អបំផុតក្នុងលោក និងពុំមានគូប្រជែងនោះទេ។
កីឡាករវ័យ ២១ ឆ្នាំដែលទើបឆ្លងចេញពីឈុតតូច La Masia បាននិយាយថា៖ “ពាក្យសម្តីរបស់ខ្ញុំគឺសុទ្ធសឹងតែជាប់ឈ្មោះ Messi ដោយគាត់គឺឈរលេខ ១ និងគ្មានការប្រៀបធៀបអ្វីទាំងអស់”។
ជជែកដល់ចំណាត់ថ្នាក់បេក្ខភាព Ballon d’Or កន្លងទៅដែល Messi បានត្រឹមចំណាត់ថ្នាក់ទី ៥ ខ្សែបម្រើកណ្តាលរូបនេះបន្តថា៖ “គ្រានោះគឺលែងគ្មានពាន Ballon d’Or អីទៀតហើយ ដោយគាត់ក៏មិនសក្តិសមឈរចំណាត់ថ្នាក់ទី ៥ ក្នុងលោកនោះដែរ ដោយអ្នកខ្លះគិតថាវាអស់សំណើច តែវាជាការពិត ព្រោះគាត់បានធ្វើល្អបំផុតរយៈពេល ១២ ឆ្នាំមកហើយ”។ ប្រភព: Sportskeeda