កូរ៉េខាងត្បូង សំពងតៃប៉ិ ៨-០ ចុះកម្ពុជាយប់នេះទៅជាយ៉ាងណា?

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងបន្តជួបក្រុម U23 កូរ៉េខាងត្បូងនាយប់នេះ ក្នុងជំនួបទី២ប្រចាំវគ្គជម្រុះជើងឯកអាស៊ីអាយុក្រោម២៣ឆ្នាំ នាពហុកីឡដ្ឋានជាតិ។ជំនួបដំបូង កូរ៉េខាងត្បូងបានលត់ឆៃនីសតៃប៉ិមិនឲ្យតដៃដល់ទៅ៨គ្រាប់។ ចំណែកកម្ពុជាបានចាញ់អូស្ត្រាលី ៦-០ ដែរ។ ដូច្នេះការប៉ះគ្នាម៉ោង៨យប់នេះ ជាបន្ទុកដ៏ធ្ងន់សម្រាប់ក្រុមគោព្រៃ ត្បិតកូរ៉េខាងត្បូងនឹងព្យាយាមស៊ីឲ្យកាន់តែច្រើនតាមដែលអាចធ្វើបាន។បើមើលពីបច្ចេកទេស ក្រុមលោក Honda មានកម្រិតទាបជាង ប៉ុន្តែយ៉ាងណាបើមើលពីកាយសម្បទាពួកគេមិនតូចជាងកូរ៉េឆ្ងាយដូចអូស្ត្រាលីឡើយ។ ចំពោះទម្រង់លេង ថ្វីបើមិនអាចស៊ុតបញ្ចូលទីដៃគូ ប៉ុន្តែក្រុមកម្ពុជាធ្វើបានល្អច្រើន និងបង្កើតឳកាសបានមួយចំនួនផងដែរ។នៅមុនគូនេះ ឆៃនីសតៃប៉ិ នឹងប៉ះ អូស្ត្រាលី នាវេលាម៉ោង៥ផងដែរ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT