ក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ នឹងត្រូវលេងទល់ក្រុមអាល្លឺម៉ង់ នៅវេលាម៉ោង២:៤៥នាទីរំលងអាធ្រាត្រនេះ ក្នុងការប្រកួតជម្រុះពានរង្វាន់ Euro 2020 ។ក្រុមហុល្លង់ មិនបានឡើងទៅលេងពានរង្វាន់ Euro ឡើយកាលពីឆ្នាំ២០១៦កន្លងទៅ ប៉ុន្តែតាំងពីលោក Ronald Koeman ចូលដឹកនាំ ក្រុមអធិរាជពណ៌ទឹកក្រូចមួយនេះ១១ប្រកួត ចាញ់តែ២ប្រកួតប៉ុណ្ណោះ។ ហើយនៅឆ្នាំនេះ ពួកគេកំពុងធ្វើបានល្អស្រាប់ ដោយទើបតែទម្លាក់ក្រុមអាល្លឺម៉ង់ពីពានរង្វាន់ UEFA Nation League ថែមទៀត។
សម្រាប់ការប៉ះគ្នានៅរាត្រីនេះវិញ Virgil van Dijk ប្រធានក្រុមហុល្លង់ បាននិយាយថានឹងមិនងាយស្រួលឡើយសម្រាប់ការប៉ះអាល្លឺម៉ង់ក្នុងការជម្រុះ Euro នេះ។ ត្បិតតែប៉ុន្មានប្រកួតកន្លងមក ពួកគេហាក់ធ្វើមិនបានល្អមែន ប៉ុន្លែអាល្លឺម៉ង់នៅតែជាអាល្លឺម៉ង់ ជាក្រុមខ្លាំងមួយ ពោរពេញដោយសមត្ថភាពនិងកីឡាករល្អៗ។ កីឡាករលេងនៅក្លឹប Liverpool បង្ហើបទៀតថា ក្រុមហុល្លង់ត្រូវគិតពីខ្លួនឯងវិញ មិនមែនគិតពីអាល្លឺម៉ង់ឡើយ៕
ប្រភព៖ BBC