Southgate ​ព្រមាន​កីឡាករ​ចាស់​ៗ​របស់​អង់គ្លេស ​ប្រយ័ត្ន​ក្មេង​ៗ​ដណ្ដើម​កន្លែង​អស់​

លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ព្រមាន​សមាជិក​ចាស់​ៗ​ក្នុង​ក្រុម​ថា ​ប្រយ័ត្ន​យុវជន​ក្មេង​ៗ​ដណ្ដើម​កៅអី​ជម្រើស​ដំបូង​អស់ ប្រសិន​បើ​មិន​ប្រឹងប្រែង​ហ្វឹកហាត់។យុវជន​អង់គ្លេស​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន ដែល​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ក្រុម​ធំ​បាន​កោះហៅ​ចូល​ឈុត​ធំ​ជា​បន្ដ​បន្ទាប់។ ជាក់​ស្ដែង ​តាំង​ពី World Cup ​និង​ចប់ World Cup ​មក ​ក្រុម​អង់គ្លេស​មាន​កីឡាករ​វ័យ​ក្មេង​ច្រើន​មែនទែន ​ហើយ​សុទ្ធ​សឹង​តែ​លេង​បាន​ល្អ ​ពេញ​ចិត្ត​អ្នក​គាំទ្រ។ ជាក់​ស្ដែង Jadon Sancho ​និង Callum Hudson-Odoi ​នេះ​ឯង ​ដែល​អ្នក​គាំទ្រ​ស្រលាញ់​ទម្រង់​លេង​ជាង​គេ។

ដោយសារ​តែ​កីឡាករ​វ័យ​ក្មេង​ដែល​កោះហៅ​មក​សុទ្ធ​តែ​លេង​ល្អ​នេះ​ហើយ ​ទើប​បាន​ជា​លោក Southgate ​បញ្ជាក់​ថា​ក្រុម​កីឡាករ​ចាស់​ៗ​នៅ​ក្នុង​ក្រុម​អាច​នឹង​ប្រឈម​ការ​មិន​បាន​ចូល​លេង ប្រសិន​ណា​បើ​ពួកគេ​មិន​ខិតខំ​ហ្វឹកហាត់​បន្ថែម៕

ប្រភព៖​DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT