Man Utd ​អាច​នឹង​ប្រើ​២៥០​លាន​ផោន​នាំ​យក​កីឡាករ​វ័យ​ក្មេង​៣​នាក់​

ក្រុម​បិសាច​ក្រហម Manchester United ​អាច​នឹង​ប្រើ​ប្រាស់​លុយ​ប្រមាណ​២៥០​លាន​ផោន ដើម្បី​នាំ​យក​កីឡាករ​វ័យ​ក្មេង​៣​នាក់​មក​រួម​ក្រុម​នា​រដូវ​កាល​ក្រោយ​នេះ។លោក Ole Gunnar Solskjaer ​ប្រសិន​បើ​ទទួល​បាន​តំណែង​ដឹក​នាំ​ក្រុម​ជា​ផ្លូវការ​មែន ​នោះ​បំណង​ធំ​របស់​លោក​គឺ​នាំ​កីឡាករ​វ័យ​ក្មេង​មក​រួម​ក្រុម។ ការ​នាំ​កីឡាករ​ក្មេង​ៗ​មក​នេះ គឺ​ដោយសារ​តែ​អ្នក​ចាត់ការ​រូប​នេះ ​ចង់​អភិវឌ្ឍ​ក្រុម​មួយ​ដែល​ពោរពេញ​ដោយ​ថាម​ពល។ ​សម្រាប់​កីឡាករ​ដែល​ត្រូវ​នាំ​ចូល​នោះ គឺ​មាន​៣​នាក់​ដែល​សុទ្ធសាធ​តែ​ជា​កីឡាករ​វ័យ​ក្មេង​ទាំង​អស់។Felix ​វ័យ​១៩​ឆ្នាំ ​និង Dias ​វ័យ​២១​ឆ្នាំ​របស់​ក្រុម Benfica ​និង​កីឡាករ​ម្នាក់​ទៀត Fernandes ​របស់​ក្រុម Sporting Lisbon ​។ ៣​នាក់​នេះ​ហើយ ​ជា​កីឡាករ​ដែល​លោក​ Solskjaer ​ចង់​បាន​និង​នាំ​មក​រួម​ក្រុម។ ដែល​ការ​ចំណាយ​ក្នុង​ការ​នាំ​យក​កីឡាករ​ឆ្នើម​វ័យ​ក្មេង​នេះ ​អាច​នឹង​ប្រើ​ដល់​២៥០​លាន​ផោន​ឯ​ណោះ ទើប​គេ​ព្រម​លក់។ ការ​ចំណាយ​ច្រើន​នេះ ក៏​ព្រោះ​ថា​ពួកគេ​ទាំង​៣​នេះ ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប​កំពុង​ចាប់​អារម្មណ៍​និង​ចង់​បាន​ដែរ៕

ប្រភព៖ DailyMail

  • Man Utd ​អាច​នឹង​ប្រើ​២៥០​លាន​ផោន​នាំ​យក​កីឡាករ​វ័យ​ក្មេង​៣​នាក់​