ក្រុម FC Barcelona នឹងស្ដាប់ការចង់បានរបស់ក្លឹបនានាមកលើកីឡាករ Coutinho ប្រសិនណាបើមានក្លឹបដាក់តម្លៃសមរម្យមួយ។ក្រុមអ្នកមានបុណ្យបានទិញខ្សែប្រយុទ្ធ Coutinho ពីក្រុម Liverpool មកកាលពីខែមករាឆ្នាំមុន ប៉ុន្តែហាក់មិនអាចបង្ហាញទម្រង់លេងពេញចិត្តសម្រាប់អ្នកគាំទ្រឡើយ។ ហេតុដូច្នេះហើយ ទើបបានជាពេលនេះ Barcelona អាចនឹងពិចារណាក្នុងការលក់កីឡាករប្រេស៊ីលនេះចេញវិញ ដើម្បីមានកន្លែងនាំយកកីឡាករថ្មីមកពង្រឹងក្រុមទៀត។
ទន្ទឹមនឹងពាក្យចចាមអារ៉ាមនេះដែរ កីឡាករផ្ទាល់មិនទាន់ចង់ចាកចេញពីក្រុមឡើយ។ រូបគេចង់ប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជែងកៅអីក្នុងក្រុមនេះទៀត ត្បិតអីនេះគ្រាន់តែជារដូវកាលដំបូងរបស់គេប៉ុណ្ណោះ មិនទាន់អាចកាត់សេចក្ដីពីសមត្ថភាពបានឡើយ៕
ប្រភព៖ DailyMail