អ្នក​ចាំ​ទី​ន័រវែស៖ ​ខ្ញុំ​ដឹង​ថា Ramos ​នឹង​ស៊ុត​ Panenka ដែរ ប៉ុន្តែ​មិន​ទុក​ចិត្ត​ខ្លួន​ឯង​

ខ្សែ​ការពារ Sergio Ramos ​ជា​អ្នក​ទាត់​បាល់​ប៉េណាល់ទី​ជួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈ្នះ​ន័រវែស ​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ​។ចំពោះ​ការ​ទាត់​ប៉េណាល់ទី​របស់ Ramos ​នេះ​ដែរ ត្រូវ​បាន​អ្នក​ចាំទី​ Rune Jarstein ​របស់​ក្រុម​ន័រវែស ​និយាយ​ថា​ខ្លួន​ដឹង​និង​បាន​ប្រាប់​មិត្ត​រួម​ក្រុម​មុន​ប្រកួត​ថា ​បើ Ramos ​បាន​បាល់​ប៉េណាល់ទី ​គេ​នឹង​ទាត់​ក្បាច់​នេះ​ទៀត។ ប៉ុន្តែ​ពេល​ប្រកួត​មែនទែន ​ហើយ Ramos ​បាន​ទាត់​ប៉េណាល់ទី​ រូបគេ​បែរ​ជា​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង ​ហើយ​ចាញ់​បញ្ឆោត​របស់ Ramos ​លោត​ទៅ​ខាង​ឆ្វេង​ទៅ​វិញ  ខណៈ​ដែល​ប្រធាន​ក្រុម​អេស្ប៉ាញ​នៅ​តែ​ប្រើ​ក្បាច់ ​Panenka ​ដដែល។

គេ​សង្កេត​ឃើញ​ថា Ramos ​ជា​ខ្សែ​ការពារ​ដែល​ជំនាញ​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់ទី​នេះ​ខ្លាំង​មែនទែន ​ទាំង​នៅ​ក្រុម​អាជីព Real Madrid ​និង​ជម្រើស​ជាតិ​អេស្ប៉ាញ ​រូបគេ​ជា​អ្នក​ក្តាប់​តំណែង​អ្នក​ទាត់​ប៉េណាល់ទី​នេះ​ឯង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT