ហ៊ុល គឹមហ៊ុយ ថាស្តាយដែលរបូត៦គ្រាប់ តែជាឳកាសរៀនសូត្រពីដៃគូកម្រិតខ្ពស់

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានប្រកួតបើកឆាកពូល H នៃវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2020 ដោយបរាជ័យ ៦-០ ទល់នឹង ជម្រើសជាតិអូស្រ្តាលី អាយុក្រោម២៣ឆ្នាំ ។

បង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការប្រកួតដ៏តានតឹង អ្នកចាំទី ហ៊ុល គឹមហ៊ុយ បានសារភាពថា៖ « ការប្រកួតគឺពិបាកខ្លាំងមែនទែន ហើយគេដាក់សម្ពាធមកក្រុមយើងរហូត ពួកគេមានកម្រិតលើយើងឆ្ងាយ ទាំងកាយសម្បទា បច្ចេកទេស » ។

ការរបូតគ្រាប់ដ៏ច្រើននេះ បានទម្លាក់កម្ពុជាទៅលេខ៣ក្នុងតារាងលើតែ តៃប៉ិ ខណៈកូរ៉េខាងត្បូងនៅកំពូលតារាង និងអូស្ត្រាលីនៅលេខ២។

ក្នុងប្រកួតទីពីរ ជម្រើសជាតិកម្ពុជា U23 នឹងប្រកួតជាមួយជម្រើសជាតិកូរ៉េខាងត្បូង U23 វេលាម៉ោង ៨យប់នៅពហុកីឡដ្ឋានជាតិ ៕

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT