ម៉ាត់ សាក់រវី ត្រូវសម្រាកកន្លះឆ្នាំ ខណៈ សបក ជួយលើថ្លៃវះកាត់

ខ្សែប្រយុទ្ធក្លិបវិសាខា ម៉ាត់ សាក់រវី នឹងអវត្តមានពីទីលានប្រមាណពី៦ទៅ៧ខែ ដោយសាររបួសជង្គង់ អំឡុងពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា ក្នុងការប្រកួតពានរង្វាន់ AFF U-22 Championship 2019 កាលពីចុងខែកុម្ភៈកន្លងទៅ ។

មាត់ សាក់រវី ត្រូវបង្ខំដូរចេញត្រឹមនាទីដំបូងក្នុងការបង្ហាញខ្លួនឲ្យ U22 ភ្លាមៗនោះ គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នឹងបន្តធ្វើដំណើរទៅវះកាត់បានជោគជ័យនៅប្រទេសវៀតណាម។ ក្រោយត្រឡប់មកវិញ វេជ្ជបណ្ឌិតបានឲ្យដឹងថា សាក់រវី ត្រូវការសម្រាកចន្លោះពី ៦ខែ ទៅ ៨ខែ ទើបអាចវិលចូលទីលានវិញបាន ។ តែអំឡុងរយៈពេល ៦ខែបន្ទាប់ពីធ្វើការវះកាត់ គេត្រូវត្រឡប់ទៅតាមដានអាការៈរាងរាល់ ១ខែកន្លះម្ដង ដើម្បីពិនិត្យ មុនអនុញ្ញាតឲ្យរូបគេវិលចូលទីលាន ក៏ដូចជាការធ្វើលំហាត់ប្រាណផ្សេងៗ ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល ម៉ាត់ សាក់រវី បានធ្វើការវះកាត់ជង្គង់ គ្រាដែលលើកទី១ បានវះកា​ត់ជង្គង់ខាងឆ្វេង កាលពីឆ្នាំ២០១៧ ៕

  • ម៉ាត់ សាក់រវី ត្រូវសម្រាកកន្លះឆ្នាំ ខណៈ សបក ជួយលើថ្លៃវះកាត់