កីឡាករ​គុន​ចម្រុះ​កំពូល​ៗ​របស់​កម្ពុជា​លើក​ទឹក​ចិត្ត​អ្នក​លេង​ក្បាច់​គុន​ជា​នារីភេទ​

ជាយូរ​មក​ហើយ ONE Championship ​​បា​ន​និង​កំពុងផ្ដល់​ឱកាស​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដល់​តារា​កំពុង​រះ​ចិញ្ចែងចិញ្ចាច​​ជា​ច្រើន​រូប​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​​​បំផុស​ទឹក​ចិត្ត​​អ្នក​ហាត់​ក្បាច់​គុន​​ក្មេង​ៗ​ជា​ច្រើន​ផ្សេង​ទៀត​។

រាប់​ចាប់​ពី​ជើងឯក ONE Atomweight World Champion ដែល​មិនទាន់​ស្គាល់​ចាញ់ Angela Lee រហូត​ដល់​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​នារី​២​ខ្សែ Stamp Fairtex របស់​ថៃ ​ឃើញ​ថា​ស្ត្រី​នៅ​ក្នុង​ស្ថាប័ន ONE Championship ​បាន​ជះ​ឥទ្ធិពល​​ដែល​មិនអាច​ប្រកែក​បាន​មក​លើ​ពិភព​ក្បាច់​គុន​ ហើយ​កម្ពុជា​កំពុង​ព្យាយាម​ដើរ​តាម​។

ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ តារា​រះលឿន​បំផុត​របស់​កម្ពុជា ឯម សុវណ្ណារី និង នៅ ស្រីពៅ បាន​បោះ​ជំហាន​ឈាន​ចូល​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភពលោក​​​យ៉ាង​កក្រើក​។

សុវណ្ណារី កំពុង​​កាន់​កាប់​ស្ថិតិ​​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា ខណៈ ស្រីពៅ​ បាន​ចូល​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​ក្នុងអាជីព​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ដោយ​ត្រួតត្រា​ការ​វាយ​លើ​តារា​ដ៏​ល្បីល្បាញ​របស់​ថៃ Rika “Tinydoll” Ishige ពេញ​៣​ទឹក​។

កីឡាការិនី​​គុន​ចម្រុះ​កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ សូម្បី​អ្នក​រួម​អាជីព​នៅ ONE Championship ក៏​រំភើប​ចំពោះ​​អ្វី​ដែល​ពួក​គេ​​បាន​នាំ​មក​សម្រាប់​កម្ពុជា​ផង​ដែរ​។

ជាក់ស្ដែង កីឡាករ រិន សារ័ត្ន របស់​ក្លិប Cambodian Top Team និយាយ​ថា​៖ «ខ្ញុំ​រំភើប​ណាស់​។ ខ្មែរ​យើង​មិន​សូវ​មាន​កីឡាការិនី​ MMA ទេ​ពីមុន​មក។ ទើប​តែ​ថ្មី​ៗ​នេះ​ទេ​ដែល​យើង​ចាប់​ផ្ដើម​មាន​នារី​ដែល​ស្រលាញ់​​ MMA ​​ច្រើន​ឡើង​ៗ​​និង​ព្យាយាម​ចូលហាត់ MMA»។

ចំណែក​ម្ចាស់​ក្លិប​សិល្បៈ​និង​ជា​កីឡាករ​គុន​ខ្មែរដ៏ល្បី ចាន់ រតនា ក៏​យល់​ស្រប​ជាមួយ សារ័ត្ន​ ដែរ​។

រតនា លើកឡើង​ថា​៖ «បើ​មាន​នារី​កាន់​តែ​ច្រើន​ចូល​ប្រឡូក​ក្នុង​កីឡា​ប្រយុទ្ធ​នេះ វា​នឹង​ល្អ​សម្រាប់​គ្រប់​គ្នា​»។

ទន្ទឹម​នឹង​នេះ រតនា ក៏​មើ​ល​ឃើញ​កំណើន​ប្រជាប្រិយភាពនៃ​វិស័​យ​ក្បាច់​គុន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

រតនា បញ្ជាក់​ថា​៖ «មិន​ត្រឹម​តែ​នារី​ប៉ុណ្ណោះ​ទេ តែ​ជា​ទូទៅ​មនុស្ស​កាន់​តែ​ច្រើន​បាន​ចូល​ប្រឡូក​ក្នុង​ក្បាច់​គុន​និង​​កីឡាក​ផ្សេង​ៗ​។ ស្ត្រី​មាន​សិទ្ធិ​ដូច​បុរស​ដែរ​។ មិនមែន​តែ​បុរស​ទេ​ដែល​អាច​លេង​កីឡា​និង​រឹងមាំ​បាន តែ​នារី​ក៏​អាច​ខ្លាំង​និង​ធ្វើ​បាន​ដូច​បុរស​ដែរ​»។

ចំណែកតារា​ក្នុង​កម្មវិធី ONE Warrior Series គឺ Emmanuel Onyedikachi បាន​បន្ទ​រ​ពីភាព​វិជ្ជមាន​ដែល​ក្បាច់​គុន​ជះ​ឥទ្ធិពល​លើ​ជីវិត​រស់​នៅ​ផង​ដែរ​។

កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា​ដែល​រស់​នៅ​ភ្នំពេញ និយាយ​ថា​៖ «ខ្ញុំ​គាំទ្រ​១០០​%​និង​ផ្ដល់​ដំបូន្មាន​ដល់​នារី​ៗ​ឱ្យ​ពិចារណា​ហាត់​ក្បាច់​គុន​។ វា​ល្អ​សម្រាប់​សុខភាព​និង​​ជួយ​ផ្លូវ​ចិត្ត​ទាំង​បុរស​និង​នារី​ឱ្យ​មានភាព​រឹងមាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាក់​ស្ដែង​ក្នុង​ជីវិត​»៕

  • កីឡាករ​គុន​ចម្រុះ​កំពូល​ៗ​របស់​កម្ពុជា​លើក​ទឹក​ចិត្ត​អ្នក​លេង​ក្បាច់​គុន​ជា​នារីភេទ​