Ronaldo ​មិន​អាច​ជួយ​ព័រទុយហ្គាល់​ឈ្នះ​អ៊ុយក្រែន​បាន​ទេ​

ក្រុម​ការពារ​តំណែង​ជើង​ឯក ព័រទុយហ្គាល់ ​មិន​អាច​យក​៣​ពិន្ទុ​ពី​ក្រុម​អ៊ុយក្រែន​បាន​ឡើយ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ជម្រុះ​តាម​ពូល​ពាន​រង្វាន់ Euro 2020 ​។

ព័រទុយហ្គាល់ ​លេង​យប់មិញ​ពេញ​ជើង​តែ​ម្ដង ព្រោះ​សូម្បី​តែ Ronaldo ​ក៏​បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន​ផង​ដែរ។ យ៉ាងណាមិញ ​ពួកគេ​ហាក់​មិន​ទាន់​មាន​សំណាង​ឡើយ​ក្នុង​ការ​ប្រកួត​នេះ ​ពោល​គឺ​ទោះ​ជា​ព្យាយាម​ស៊ុត​យ៉ាង​ណា​ក៏​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​ឡើយ​។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ ​បាន​ត្រឹម​បញ្ចប់​លទ្ធផល ០-០ ​ប៉ុណ្ណោះ។

នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់ Ronaldo ​ដែល​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​វិញ ក្រោយ​ខកខាន​តាំង​ពី​ចប់ World Cup 2018 ​មក។ យ៉ាងណាមិញ ​តាម​លទ្ធផល​នេះ​ហាក់​មិន​បាន​ធ្វើ​ឱ្យ​រូបគេ​ពេញ​ចិត្ត​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT