Juventus ​ចង់​ដូរ Dybala ​យក Salah ​ពី​ក្រុម Liverpool ​

ក្រុម Juventus ​មាន​គម្រោង​នាំ​យក​ខ្សែ​ប្រយុទ្ធ Mohamed Salah ​មក​លេង​នៅ​អ៊ីតាលី ​ដោយ​ឱ្យ​តម្លៃ​ខ្លួន​ទៅ​ក្រុម​ Liverpool ​ហើយ​ថែម​ឱ្យ​កីឡាករ Dybala ​ម្នាក់​ទៀត។

កាល​ពី​ខែ​មុន​នេះ​កាសែត​នៅ​អ៊ីតាលី​បាន​បង្ហើប​រឿង​ខាង​លើ​នេះ។ ពួកគេ​បាន​ចុះ​ផ្សាយ​ថា Juventus ​ឱ្យ​តម្លៃ​ខ្លួន Salah ​នេះ​៥០​លាន​អឺរ៉ូ ​ហើយ​នឹង​ថែម​ខ្សែ​ប្រយុទ្ធ Dybala ​ឱ្យ​ទៅ Liverpool ​ថែម​ទៀត។ ការ​ចង់​បាន​កីឡាករ​អេហ្ស៊ីប​នេះ គឺ​ដោយសារ​តែ​ក្រុម Juventus ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ម្នាក់​ទៀត បន្ទាប់​ពី Ronaldo ​ដើម្បី​ដាក់​ជំនួស​នៅ​ពេល​កីឡាករ​ព័រទុយហ្គាល់​មិន​អាច​ចូល​លេង​បាន។

ស្រប​ពេល Dybala ​វិញ ​មួយ​រយៈ​ចុង​ក្រោយ ​រូបគេ​លេង​មិន​បាន​ល្អ​ឡើយ ​ហើយ​ទើប​តែ​មាន​ឱកាស​បាន​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ប៉ុន្មាន​ប្រកួត​នេះ​ប៉ុណ្ណោះ។ ការ​នាំ​យក Salah ​មក Juventus ​អាច​ជា​រឿង​ល្អ​បំផុត​សម្រាប់​ពួកគេ ព្រោះ​ Salah ​ជា​កីឡាករ​មាន​បទ​ពិសោធ​នៅ​អ៊ីតាលី​ស្រាប់។ មុន​ពេល​ផ្លាស់​ទៅ​លេង​ឱ្យ Liverpool ​នេះ ​រូបគេ​លេង​ឱ្យ​ក្រុម​ Fiorentina ​និង Roma ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT