ក្រុមបិសាចក្រហម Manchester United អាចទិញខ្សែបម្រើ Toni Kroos បាននៅរដូវក្ដៅខាងមុខនេះ ក្រោយពីសាមីខ្លួនកំពុងខកចិត្តក្នុងការលេងឱ្យ Real Madrid នារដូវកាលនេះ។
គេនៅចាំបានថានៅឆ្នាំ២០១៣ Kroos បានយល់ព្រមផ្ទេរមកកាន់ Old Trafford ទៅហើយ ប៉ុន្តែនៅគ្រានោះ Real Madrid បានឆក់យកឱកាសនាំកីឡាករអាល្លឺម៉ង់នេះទៅអេស្ប៉ាញបាត់។ យ៉ាងណាមិញ នៅអេស្ប៉ាញឈ្នះពាន UEFA Champions League ៣ដងមកហើយនោះ ពេលនេះ Kroos ហាក់ដូចជាអស់អារម្មណ៍ជាមួយ Real Madrid ទៀតហើយ ដោយអាចនឹងរកក្លឹបថ្មីមួយទៀតដើម្បីទទួលបានបទពិសោធថ្មី។
ប្រភពនៅអង់គ្លេសបញ្ជាក់ថាកីឡាករវ័យ២៩ឆ្នាំនេះមានកុងត្រានៅសល់រហូតដល់ឆ្នាំ២០២២ ដូច្នេះប្រសិនបើ Man Utd ចង់បានរូបគេដែលនៅមានសល់កុងត្រាដល់៣ឆ្នាំនេះ គឺអាចនឹងមានតម្លៃយ៉ាងតិច៥០លានផោន៕ប្រភព៖ Dailymail