ខ្សែប្រយុទ្ធ Lionel Messi បានចាកចេញពីជម្រើសជាតិអាហ្សង់ទីន ទៅក្រុមFC Barcelona វិញហើយ ដោយសារតែរូបគេរងរបួសអំឡុងពេលលេងទល់ក្រុមវេណេហ្ស៊ុយអេឡា។
អាហ្សង់ទីន បានបរាជ័យក្រោមថ្វីជើងក្រុមវេណេហ្ស៊ុយអេឡា ៣-១ ក្នុងការប្រកួតមិត្តភាពយប់មិញនេះ។ ក្នុងការប្រកួតនោះដែរ ក្រោយពីចប់ការប្រកួតទៅ ក្រុមគ្រូពេទ្យបានរកឃើញថា Messi បានរងរបួស ហើយតម្រូវឱ្យទៅក្រុម Barcelona វិញហើយ មិនអាចជួយអាហ្សង់ទីនលេងទល់ក្រុមម៉ារុកក្នុងប្រកួតបន្ទាប់បានឡើយ។
នៅយប់មិញគឺជាការប្រកួតឱ្យជម្រើសជាតិអាហ្សង់ទីនជាលើកដំបូងសម្រាប់ Messi ក្រោយពីរូបគេប្រកាសមិនចូលលេងឱ្យជម្រើសជាតិតាំងពីចប់ World Cup នៅរុស្ស៊ីមក។ ប៉ុន្តែជាលទ្ធផលមិនបានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តឡើយ ព្រោះក្រុមអាហ្សង់ទីនចាញ់ក្រុមខ្សោយវេណេហ្ស៊ុយអេឡាដល់ទៅ ៣-១ ហើយប្រធានក្រុម Messi នោះរបួសថែមទៀត៕ប្រភព៖ Dailymail