អង់គ្លេស លត់​ក្រុម​ឆេក ​៥-០ ​បើក​ឆាក​វគ្គ​ជម្រុះ Euro 2020 ​

ក្រុម​តោ​កំណាច​អង់គ្លេស ​បាន​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​នៅ​យប់មិញ ​ដោយ​យក​ឈ្នះ​ក្រុម​សាធារណរដ្ឋ​ឆេក ​ដល់​ទៅ ៥-០ ​ឯ​ណោះ។

៥​គ្រាប់​របស់​ក្រុម​តោ​កំណាច​នោះ​ធ្វើ​បាន​សម្រេច​ដោយ Sterling ​៣​គ្រាប់​ម្នាក់​ឯង ​Harry Kane ​១​គ្រាប់​និង​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Kalas ​១​គ្រាប់។ នា​ដើម​ឆ្នាំ​២០១៩​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា​ក្នុង​ក្រុម​ជម្រើស​ជាតិ​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ​ធ្វើ​បាន​ល្អ​ជាង​គេ ​ដោយ​តែងតែ​ស្វែង​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន​ជា​និច្ច។ ហើយ​រក​បាន​៣​គ្រាប់​នៅ​យប់មិញ​នេះ ​ក៏​ជា​ការ​រក​បាន​ជា​លើក​ដំបូង​សម្រាប់​ខ្លួន​គេ​ផង​ដែរ។

អង់គ្លេស​ឈ្នះ​ប្រកួត​បើក​ឆាក​ជាមួយ​គ្រាប់​បាល់​យ៉ាង​ច្រើន​នេះ បាន​ធ្វើ​ឱ្យ​ពួកគេ​ឈរ​នៅ​កំពូល​តារាង​ពូល A ​ហើយ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ​នេះ៕ប្រភព៖ Dailymail

  • អង់គ្លេស លត់​ក្រុម​ឆេក ​៥-០ ​បើក​ឆាក​វគ្គ​ជម្រុះ Euro 2020 ​