ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានយកឈ្នះលើក្រុមទុយណេស៊ី ក្នុងលទ្ធផល ១- ០ នាការប្រកួតមិត្តភាពអន្តរជាតិយប់មិញ មុនពួកគេហោះទៅរុស្ស៊ី។
ក្នុងការប្រកួតនេះដែរ គេសង្កេតឃើញថា Nacho ខ្សែការពារលេងនៅក្លឹបអាជីព Real Madrid ធ្វើបានល្អមែនទែន។ ដោយនេះអាចជាឱកាសមួយសម្រាប់រូបគេបានចូលលេងក្នុងជម្រើសដំបូង ដើម្បីតទល់ជាមួយក្រុមព័រទុយហ្គាល់ ប្រកួតបើកឆាកនៅព្រឹត្តិការណ៍ World Cup ។ “ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានឱកាសបានលេងបិទ Cristiano Ronaldo ។ យើងនឹងផ្ដោតទៅលើការបិទគាត់ មិនឱ្យរកគ្រាប់បាល់បាន។ គ្រូបង្វឹកដឹងច្បាស់ថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងជម្រើសដំបូង”។
ខ្សែការពារវ័យ២៨ឆ្នាំរូបនេះ មិនសូវបានលេងជម្រើសដំបូងឡើយទាំងនៅជម្រើសជាតិអេស្ប៉ាញ និងក្លឹប Real Madrid ។ យ៉ាងណាមិញ រូបគេក៏ជាកីឡាករខ្វះមិនបានមួយរូបដែរ ត្បិតអីក្នុងតំបន់ការពារនេះ នរណារបួស ឆ្វេង ស្ដាំ កណ្ដាល គឺ Nacho អាចលេងជំនួសបានទាំងអស់៕ប្រភព៖ MARCA